ព្រៃឡង់ ជាព្រៃរបស់យើង
(លំនាំបទ លាហើយប៉ៃលិន)
គន់មើលព្រៃឡង់អាល័យអាឡោះ អាល័យដើមច្បោះកាប់គាស់បំផ្លាញ
ដុលកំទេចចោល លុបបំបាត់ដាន ព្រៃដីរ៉ែបានធ្វើជាកម្មសិទ្ធ។
អាសូរប្រជាបានបាត់បង់សិទ្ធិ រងគ្រោះពិតៗបរទេសក្រុមហ៊ុន
យកដីព្រៃឡង់មកធ្វើជាទុន សាបសូន្យទំងន់ ជីវចម្រុះ។
ពេលបាត់បង់ព្រៃ ដីខ្សោះជីជាតិ ជំងឺបៀនបៀតដល់ញាត្តិសណ្តាន
អាកាសប្រែប្រួលដួលលំនៅដ្ឋាន ជំនន់កើតមានជារៀងរាល់ឆ្នាំ។
ក្រោកឡើងប្រជាតស៊ូពុះពារ ទទូចទាមទារយកវិញអោយបាន
ព្រៃឡង់របស់យើងនិងបានសុខសាន្ត ប្រជាពឹងបាននឹងអាស្រ័យផល។
និពន្ធដោយ
ម៉ែន វណ្ណាវី